អនុប្រធាន​គ្រប់គ្រង​ចំណូល​ម្នាក់ ហ៊ាន​លួច​ប្តូរ​ទូរ​ដែក​ក្នុង​ក្រសួង​រ៉ែ និង​ថាមពល យក​លុយ​អស់​ជាង ៥០​ម៉ឺន​ដុល្លារ

0

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២២ សមត្ថកិច្ច​ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំ បាន​ធ្វើការ​ឃាត់​ស្ត្រី​ម្នាក់ ដែល​មាន​តំណែង​ជា​អនុប្រធាន​គ្រប់គ្រង​ចំណូល​ក្រសួង​រ៉ែ និង​ថាមពល ក្រោយ​ពាក់​ពន្ធ​នឹង​ការ​លួច​លុយ​ក្រសួង​ជាង ៥០​ម៉ឺន​ដុល្លារ​។

ប្រភព​ដ​ដែរ​បានអោយ​ដឹង​ថា​ជនសង្ស័យ​មានឈ្មោះ ជិន ល​ក្ខិ​ណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ សញ្ជាតិ​ខ្មៃ​រ មុខរបរ អនុប្រធាន​ក្រ​គ្រប់គ្រង​ចំណូល​(​ក្រសួង​រ៉ែ និង​ថាមពល​) ស្នាក់​នៅផ្ទះ​លេខ​២៥Eo ផ្លូវ​លេខ​១៩ ភូមិ​៣ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

គួរ​បញ្ជាក់​ជ​ណ​សង្ស័យ​បាន​ប្រើ​ល្បិច​ដោយ​សុំ​សោរ​បន្ទប់ ដើម្បី​ចាក់​ចូល​អោយ​ជាង​ធ្វើ​សោរ​ទូដែក​។ ខណៈ​ពេល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ផ្លាស់​ប្តូរ​ទូរ​ដែក​។ រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២២ ខណៈ​ជន​រង​គ្រោះ ត្រូវ​ចាក់សោរ​ដើម្បី​យក​ប្រាក់​អោយ​ថ្នាក់ដឹកនាំ ក៏​ស្រាប់តែ​ចាក់សោរ​ពុំ​ត្រូវ និង​ខុស​លេខ​កូដ​។ ទើប​គាត់​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ស្រាប់តែ​ឃើញ​សកម្មភាព​ជនសង្ស័យ​ផ្លាស់​ប្តូរ​ទូរ​ដែក​៕