ក្លឹ​ប​មួយ​នេះ វ៉ា​ដាច់ Man Utd និង Bayern ក្នុង​ការ​ប្រ​ម៉ា​ញ់យក​តារា​ឆ្នើម​របស់ Ajax

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Le 10 Sport បានអោយ​ដឹង​ថា PSG កំពុង​សម្លឹង​រក​នៅ​ឪ​កាស​ក្នុង​ការ​ចុះ​កុងត្រា​យក​កីឡាករ Antony របស់ Ajax​។

ក្នុង​នោះ​ក្លឹ​ប Manchester United និង​ក្លឹ​ប Bayern Munich បាន​នឹង​កំពុង​ចាប់អារម្មណ៍​កីឡាករ​វ័យ ២២​ឆ្នាំ​រូប​នេះ​ផង​ដែរ ដែល​រូប​គាត់​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៥ ។

គួរ​បញ្ជាក់​ថា​ក្លឹ​ប PSG បាន​ធ្វើការ​បញ្ចុះបញ្ចូល​កីឡាករ Antony សម្រាប់​ការ​ផ្ទេរ​នៅ​ទីផ្សារ​ដោះ​ដូរ​បើក​នា​ពេល​ខាង​មុខ ខណៈ​ពួក​គេ​បាន​ជូ​ប​ពិភាក្សា​ជាមួយ​ភ្នាក់ងារ​របស់ Antony ហើយ​៕