ក្លឹ​ប​ចាស់​របស់​គាត់​មួយ​នេះ ចង់បាន​គាត់​ត្រលប់​ទៅ​វិញ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Calciomercato បានអោយ​ដឹង​ថា​ក្លឹ​ប Inter ចាប់អារម្មណ៍​ក្នុង​ការ​នាំ​យក​កីឡាករ Romelu Lukaku ត្រលប់​ទៅ​វិញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។

កីឡាករ​សញ្ជាតិ​បែ​ល​ហ្សិ​ច​រូប​នេះ​បាន​ត្រលប់​មក​ចូលរួម​ជាមួយនឹង​ក្លឹ​ប Chelsea វិញ​ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​រហូត​ដល់​ទៅ ៩៨​លាន​ផោន កាលពី​រដូវក្តៅ​មុន​។ ប៉ុន្តែ​សម្រាប់​រដូវ​កាល ២០២១-២២ ហាក់បីដូចជា​ពិបាក​សម្រាប់​គាត់​សម្រាប់​ការ​ស្នាក់​នៅ​ក្លឹ​ប​មួយ នឹង​ហើយ​ក៏​មានការ​ស្វាគមន៍​ក្នុង​ការ​វិល​ត្រលប់​ទៅ​កាន់​ទឹកដី San Siro វិញ​។

គួរ​បញ្ជាក់​ថា​ក្លឹ​ប Inter មិន​អាច​ទិញ​កីឡាករ Lukaku ត្រលប់​មក​វិញ​បាន​នោះ​ទេ ប៉ុន្តែ​ខាង​ក្លឹ​ប​អាច​ពិចារណា​ក្នុង​ខាង​ខ្ចី​ជើង នាទី​ផ្សា​រដោះ​ដូរ​បើក​នៅ​រដូវក្តៅ​៕