បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាក្លឹប Chelsea មានផែនការក្នុងការចូលរួមប្រកួតប្រជែងក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធ Paulo Dybala របស់ក្លឹប Juventus។
គួរបញ្ជាក់ថាក្លឹបសេះបង្កង បានបរាជ័យក្នុងការរក្សានៅកីឡាករវ័យ ២៨ឆ្នាំនេះ ជាមួយនឹងការស្នើរនៅលក្ខខណ្ឌថ្មី ដែលជាហេតុធ្វើ Dybala អាចនឹងចាកចេញពីក្លឹបនៅខែមិថុនា ខាងមុននេះ ពេលដែលកុងត្រាបច្ចុប្បន្ននឹងបញ្ចប់។
ក្នុងនោះដែលក្លឹប Inter និង Atletico Madrid គឺជាក្លឹបដែលមានព័ត៌មានចចាមអារាមជាច្រើនជាមួយនឹងការយកចង់បានកីឡាករ Dybala ប៉ុន្តែក្នុងនោះ Chelsea ក៏មានគោលបំណងយកគាត់នៅពេលដែលគ្មានតម្លៃខ្លួននេះផងដែរ៕