ក្លឹ​ប​យក្ស​នៅ​អេ​ស្ប៉ា​ញ​ហ៊ាន​ចាយ​លុយ ៤២​លាន​ផោន ដើម្បី​យក Raphinha

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Sport បានអោយ​ដឹង​ថា​ក្លឹ​ប Barcelona បាន​បង្កើន​នៅ​ទឹកប្រាក់​ដាក់​សំណើ​រទិញ​យក​កីឡាករ Raphinha របស់ Leeds ហើយ​។

គួរ​បញ្ជាក់​ថា Leeds បាន​ច្រានចោល​នៅ​សំណើរ​ក្នុង​ទឹកប្រាក់​ប្រមាណ ៣០​លាន​ផោន​រួច​ម្តង​ហើយ​។ ហេតុ​ដូច្នេះ​ក្លឹ​ប​យក្ស​នៅ​អេ​ស្ប៉ា​ញ់​មួយ​នេះ​បាន​រៀបចំ​នៅ​សំណើរ​ថ្មី​ជាមួយនឹង​ទឹកប្រាក់ ៣៤​លាន​ផោន ជាមួយនឹង​ទឹកប្រាក់​រង្វាន់​ប្រមា​ន ៨​លាន​ផោន​ផ្សេង​ទៀត ដើម្បី​ទាញ​យក​កីឡាករ​ស​ញ្ជា​ក់​ប្រេ​ស៊ី​ល​រូប​នេះ​អោយ​ចាក​ចេញពី Leeds៕