បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាកីឡាករ Philippe Coutinho ត្រៀមកាត់បន្ថយប្រាក់ឈ្នួលយ៉ាងច្រើន លើការខ្ចីទៅក្លឹប Aston Villa ដោយប្រែក្លាយទៅជាការផ្ទេរអចិន្ត្រៃយ៍វិញ។
អតីតកីឡាករឆ្នើមរបស់ក្លឹប Liverpool រូបនេះបានចំណាយពេលដល់លំបាកនៅ Barcelona ហើយបានត្រលប់មកកាន់អង់គ្លេសវិញ ជាមួយនឹងបំណងចង់លេងនៅទីនេះអោយបានយូរ៕