បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាខ្សែប្រយុទ្ធសញ្ជាតិហូឡង់អាចនឹងត្រលប់មកកាន់អង់គ្លេសវិញ។ ក្លឹប Tottenham កំពុងធ្វើការពិចារណាក្នុងការនាំយកខ្សែប្រយុទ្ធ Memphis Depay របស់ក្លឹប Barcelona នៅរដូវក្តៅនេះ។
ក្លឹប Juventus និង Milan ក៏មានការចាប់អារម្មណ៍ចំពោះកីឡាករវ័យ ២៨ឆ្នាំរូបនេះ ដែលបើកអោយមានការដោះដូរបាន ដោយសារតែកុងត្រារបស់គាត់នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៣។
ក្លឹប Barca អាចនឹងត្រូវលក់កីឡាករ Ddepay ដើម្បីធ្វើអោយព្យាយាម និងធ្វើបញ្ជីចំណាយមានការធ្លាក់ចុះ។ ខណៈក្លឹប Spurs ហ៊ានចំណាយរហូតដល់ទៅ ៣៧លានផោន ដើម្បីយករូបគាត់មកទឹកដីអង់គ្លេសវិញ៕