បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថា ក្លឹប PSG បានដាក់បញ្ជូនឈ្មោះកីឡាករ Romelu Lukaku ចូលទៅក្នុងបញ្ជីកីឡាករដែលខ្លួននឹងធ្វើការទិញនៅទីផ្សារដោះដូរនារដូវក្តៅខាងមុខ។
កីឡាករតម្លៃ ៩៨លានផោនរូបនេះ បង្ហាញភាពមិនសប្បាយចិត្តនៅក្នុងទឹកដី Stamford Bridge បន្ទាប់ពីមានភាពមិនចុះសម្រុងជាមួយនឹងលោក Thomas Tuchel កាលពីដើមរដូវកាល។
គួរបញ្ជាក់ថាក្លឹប PSG អាចនឹងយកគាត់មកចូលរួមនៅពេលចុងបញ្ចប់នៃរដូវកាល ដោយសារតែពួកគេកំពុងស្វែងរកនៅខ្សែប្រយុទ្ធបន្ថែមទៀត ខណៈកីឡាករ Mbappe ត្រូវបានរាយការណ៍ថានឹងទៅចូលរួមជាមួយក្លឹប Real Madrid៕
