ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​បារាំង បញ្ជាក់​ពី​ការ​មិន​ចាក​ចេញពី​ទីផ្សារ​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា បណ្តាញ​លក់រាយ​របស់​បារាំង Auchan នឹង​បន្ត​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ដ​ដែរ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន លោក Yves Claude ដែល​បាន​និយាយ​ថា​ហាង​នៅ​តែ​ដំណើរការ​ក្នុង​ផលប្រយោជន៍​របស់​ជន​ស៊ី​វិល​។​

​លោក Yves Claude បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Le Journal du Dimanche ប្រចាំ​ស​ប្តា​ហ៍​របស់​បារាំង​ថា “​វា​គ្មាន​ប្រយោជន៍​ទេ​ក្នុង​ការ​កំណត់​មនុស្ស​ប្រឆាំង​នឹង​គ្នា​”​។​

​ការ​អត្ថាធិប្បាយ​របស់​គាត់​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មានការ​អំពាវនាវ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky ស្នើរ​ឱ្យ​អាជីវកម្ម​របស់​បារាំង​ធ្វើការ​ចាក​ចេញពី​ទីផ្សារ​រុ​ស្ស៊ី​បន្ទាប់​ពី​ការ​វាយប្រហារ​របស់​ទីក្រុង​ម៉ូ​ស្គូ​លើ​អ៊ុយ​ក្រែ​ន​។​

​នាយក​ប្រតិបត្តិ​បាន​និយាយ​ថា “​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ពួក​យើង​គឺ​រក្សា​បុគ្គលិក​របស់​យើង និង​ធានា​នូវ​ការ​បំពេញបេសកកម្ម​ចម្បង​របស់​យើង ដើម្បី​បន្ត​ចិញ្ចឹម​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​នេះ​”៕