បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ESPN បានអោយដឹងថាក្លឹប PSG បានចូលរួមប្រកួតប្រជែងក្នុងការចុះកុងត្រាយកកីឡាករស្លាបរបស់ក្លឹប Leeds United គឺ Raphinha។
ក្នុងនោះក្លឹប Barcelona និង Liverpool ក៏បានចូលរួមក្នុងការតាមប្រម៉ាញ់នៅកីឡាករវ័យ ២៥ឆ្នាំ ដែលរកបាន ៩គ្រាប់នៅក្នុងក្របខណ្ឌអង់គ្លេសក្នុងរដូវកាល ២០២១-២២។
គួរបញ្ជាក់ថាកីឡាករ Raphinha នៅជាប់កុងត្រាជាមួយនឹងក្លឹប Leeds រហូតដល់ឆ្នាំ ២០២៤ ប៉ុន្តែសម្រាប់គាត់ គឺមានបំណង់ចង់លេងនៅក្នុងពានរង្វាន់ Champions League៕