គោលដៅ​បន្ទាប់​របស់ Pogba អាចជា​ក្លឹ​ប​មួយ​នេះ

0

តារា​ឆ្នើម​របស់ Manchester United កីឡាករ Paul Pogba បាន​បង្ហាញ​ឆន្ទៈ​ផ្ទេរ​ចេញពី​ក្លឹ​ប​បច្ចុប្បន្ន ខណៈ​ពេល​ដែល​កីឡាករ​រូប​នេះ​បង្ហាញ​ពី​ការ​ខកចិត្ត​របស់​គាត់​ចំពោះ​ស្ថានភាព​នៅ Old Trafford ។

អនាគត​របស់ Pogba កំពុង​តែ​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់ ជាមួយនឹង​កិច្ចសន្យា​របស់​គាត់​ដែល​នឹង​ត្រូវ​ផុតកំណត់​នៅ​ក្នុង​ខែមិថុនា ហើយ​មិន​ទាន់​មាន​សញ្ញា​នៃ​ការ​បន្ត​ត្រូវ​បាន​យល់ព្រម​នៅឡើយ​ទេ​។

PSG ត្រូវ​បាន​ចាត់​ទុក​ថា​ជា​គោលដៅ​ដែល​ទំនង​បំផុត​សម្រាប់​កីឡាករ​វ័យ ២៩ ឆ្នាំ ប្រសិនបើ​គាត់​ចាក​ចេញពី​ក្លឹ​ប​បិសាច​ក្រហម ដោយ​គ្មាន​តម្លៃ​ផ្ទេរ​។ Pogba បាន​និយាយ​ថា «​និយាយ​ដោយ​ស្មោះត្រង់ ប្រាំ​រដូវ​កាល​ចុង​ក្រោយ​ខ្ញុំ​មិន​ពេញចិត្ត​ទាល់តែ​សោះ យើង​មិន​ឈ្នះ​អ្វី​ទាំងអស់​។ មិន​ថា​នៅ​ជាមួយ Manchester United ឬ​នៅ​ក្លឹ​ប​ផ្សេង​ទៀត ខ្ញុំ​ចង់​ឈ្នះ​ពានរង្វាន់​»៕