Liverpool មានកីឡាករលេចធ្លោជាច្រើននៅរដូវកាលនេះ ហើយលោក Jurgen Klopp បានបង្ហើបថាវាមិនអាចធ្វើអោយមនុស្សគ្រប់គ្នាសប្បាយចិត្តនោះទេ។
អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បាននិយាយជាពិសេសអំពី Takumi Minamino និង Divock Origi ដែលបានតស៊ូសម្រាប់ពេលវេលាលេងនៅរដូវកាលនេះ។ គាត់បានពន្យល់ថាក្លឹបនឹងស្វែងរកដំណោះស្រាយចំពោះស្ថានភាពរបស់អ្នកទាំងពីរ។
Klopp បានប្រាប់ Sky Sports ថា៖ «វាពិតជាពិបាក ហើយមិនគួរឱ្យជឿសម្រាប់ Origi និងសម្រាប់ខ្ញុំផងដែរ ដែលគាត់មិនសូវមានពេលវេលាលេងបានច្រើន»។
«Taki Minamino គឺដូចគ្នានឹង Origi ដែរគឺអ្នកទាំងពីរមានពេលវេលាលេងតិច។ ប្រាកដណាស់ កីឡាករមួយចំនួនមិនបានលេងញឹកញាប់ ហើយយើងនឹងឃើញនូវអ្វីដែលនឹងមកដល់នៅរដូវក្តៅ ហើយនោះជាការស្វែងរកដំណោះស្រាយសម្រាប់ស្ថានភាពទាំងនេះ»។
គួរបញ្ជាក់ផងដែរថា Origi ត្រូវបានគេរំពឹងថានឹងចាកចេញដោយគ្មានតម្លៃខ្លួននៅខែកក្កដា នៅពេលដែលកិច្ចសន្យារបស់គាត់ជាមួយហង្សក្រហមឈានដល់ទីបញ្ចប់៕