កីឡាករ​រូប​នេះ កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​បំផុត​នៅ Juventus

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយរ​របស់​លោក Fabrizio Romano នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ទម្រង់​លេង​របស់ Alvaro Morata បាន​ឡើង​ដល់​កំរិត​កំពូល​តាំងពី​ខែមករា​មក បន្ទាប់​ពី​សំណើរ​ចង់បាន​រូប​គាត់​ពី​សំណាក់​ក្លឹ​ប Barca ត្រូវ​បាន​បរាជ័យ​។ ក្នុង​នោះ Alvaro Morata បាន​និយាយ​ប្រាប់ Dazn ថា “​ខ្ញុំ​មិនដឹង​ថា​តើ​ខ្ញុំ​អាច​នឹង​លេង​នៅ​ក្លឹ​ប Juventus នា​រដូវ​កាល​ក្រោយ ឫ​ទេ​។ វា​មិន​អាស្រ័យ​លើ​ខ្ញុំ​នោះ​ទេ​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​សម្រាប់​ការ​លេង​នៅ​ទី​នេះ​”​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លឹ​ប Juventus មាន​លក្ខខណ្ឌ​អាច​ទិញ​យក Morata បាន​ពី​ក្លឹ​ប Atletico Madrid នៅ​ក្នុង​តម្លៃ ៣៥​លាន​អឺ​រ៉ូ​៕