ចាក់​អោយ​ពេញ​ទៅ​!! អាទិត្យ​ក្រោយ​សាំង​អាច​ឡើង​ដល់​១​លី​ត្រ ជាង ៥​ពាន់​រៀល

0

ភ្នំពេញ​៖ ខណៈ​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ពិភពលោក​មានការ​កើនឡើង​រហូត​ដល់​ទៅ ១​បារ៉ែល ១៣០​ដុល្លារ កាលពី​ពេល​ថ្មី​ៗ​។ ដោយឡែក​នៅ​ប្រទេស​កម្ពុជា​តម្លៃ​សាំង​ក៏​អាច​ឡើង​ដល់​ជាង ៥​ពាន់​រៀល​ដែរ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុន​នេះ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​។

ក្នុង​នោះ​លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​តម្លៃ​សាំង​អាច​ឡើង​ដល់​ជាង ៥​ពាន់​រៀល ខណៈ​ម៉ា​ស៊ូ​ត គឺ​ជាង ៤​ពាន់​រៀល​។

លោក​បាន​បន្ថែម​ថា ក្រសួងពាណិជ្ជកម្ម​នឹង​កោះ​ប្រជុំ​រវាង​វិស័យ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រិះរក​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​។ លោក​គូសបញ្ជាក់​ថា​ប្រទេស​យើង គឺ​នាំ​ចូល​ប្រេង​ពី​សិង្ហ​បុរី ថៃ វៀតណាម​៕