ក្លឹបយក្សនៅក្របខណ្ឌ Ligue 1 របស់បារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាចែកផ្លូវគ្នាជាមួយអតីតកីឡាកររបស់ក្លឹប Real Madrid គឺ Sergio Ramos, Keylor Navas និង Angel Di Maria នៅរដូវក្តៅនេះ។
អតីតប្រធានក្រុម Real Madrid កីឡាករ Sergio Ramos បានផ្ទេរទៅកាន់កីឡដ្ឋាន Parc des Princes មុនពេលចាប់ផ្តើមរដូវកាល ដោយចូលរួមក្នុងនាមជាកីឡាករគ្មានតម្លៃផ្ទេរ។ អ្នកចាំទីដែលឈ្នះ Champions League បីសម័យកាល Keylor Navas បានចូលរួមជាមួយ PSG ក្នុងឆ្នាំ ២០១៩ ក្នុងតម្លៃ ១៥ លានអឺរ៉ូ។ ផ្ទុយទៅវិញ Angel Di Maria បានចាកចេញពី Los Blancos ទៅ Manchester United ក្នុងឆ្នាំ ២០១៤ ប៉ុន្តែបានស្នាក់នៅជាមួយក្រុមបិសាចក្រហម តែ១ដូវកាលប៉ុណ្ណោះ បន្ទាប់មកបានផ្លាស់ទឹកដីប៉ារីសរហូតដល់បច្ចុប្បន្ន។
កីឡាករទាំងបីនាក់ជិតដល់ទីបញ្ចប់នៃអាជីពរបស់ពួកគេហើយ សារព័ត៌មាន L’Equipe បានអះអាងថា Paris Saint-Germain បានចាប់ផ្តើមរៀបចំផែនការអនាគតដោយគ្មានពួកគេ៕