អ្នកកាសែតល្បីឈ្មោះ Laurie Whitwell បានផ្តល់ព័ត៌មានថ្មីៗ អំពីការស្វែងរកអ្នកចាត់ការថ្មីរបស់ Manchester United ។
Whitwell អ្នកឆ្លើយឆ្លងព័ត៌មានរបស់ The Athletic បានរាយការណ៍ថា បិសាចក្រហមទំនងជាប្រឈមមុខនឹងឧបសគ្គតិចជាងមុន ក្នុងការតាមប្រមាញ់គ្រូបង្វឹករបស់ Ajax លោក Erik ten Hag ។
ក្រុម Manchester United កំពុងស្វែងរកអ្នកចាត់ការអចិន្ត្រៃយ៍ថ្មី ជាមួយនឹងអាណត្តិរបស់គ្រូបង្វឹកបណ្តោះអាសន្នបច្ចុប្បន្នលោក Ralf Rangnick នឹងត្រូវបញ្ចប់បន្ទាប់ពីរដូវកាលនេះ។
គ្រូបង្វឹកក្រុម Paris Saint Germain លោក Mauricio Pochettino និងគ្រូបង្វឹកក្រុម Ajax លោក Ten Hag ត្រូវបានជ្រើសរើសជាបេក្ខភាពសំខាន់ពីររូបសម្រាប់តួនាទីនេះ។
Whitwell បានកត់សម្គាល់ថា PSG ទំនងជានឹងមិនអនុញ្ញាត្តិឲ្យលោក Pochettino ចាកចេញនោះទេ។ លោកបានបន្ថែមថា Ajax ទំនងជាចែកផ្លូវគ្នាជាមួយលោក Ten Hag ដោយគោរពតាមការសម្រេចចិត្តរបស់អ្នកចាត់ការវ័យ ៥២ឆ្នាំដែលបានធ្វើការងារដ៏អស្ចារ្យនៅក្លឹបហូឡង់៕