Arsenal ត្រៀមខ្លួន​ក្នុង​ការ​ប្រជែង​យក​ខ្សែប្រយុទ្ធ​របស់ Bayern Munich

0

យោង​តាម FourFourTwo បានឱ្យ​ដឹង​ថា Arsenal ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​តារា​ឆ្នើម​របស់ Bayern Munich កីឡាករ Robert Lewandowski ។

កិច្ចសន្យា​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៉ូ​ឡូញ​ជាមួយ​ក្លឹ​ប​អា​ឡឺ​ម៉​ង់ នឹង​ផុតកំណត់​នៅ​ឆ្នាំ ២០២៣ ប៉ុន្តែ​គាត់​ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ស្វែងរក​ការ​ផ្លាស់​ប្តូរ​នៅ​រដូវក្តៅ​ឆ្នាំ ២០២២​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ គាត់​អាច​នៅ​បន្ត​ស្នាក់​នៅ ប្រសិនបើ​ក្លឹ​ប Bayern Munich ផ្តល់​ជូន​គាត់​នូវ​កិច្ចសន្យា​ថ្មី​។ ដោយសារ​តែ​ស្ថានភាព​ដ៏​ស្មុគស្មាញ​នេះ ក្លឹ​ប​ជា​ច្រើន​ត្រូវ​បាន​គេ​រាយការណ៍​ថា​ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​កីឡាករ​ល្អ​បំផុត​របស់ FIFA ឆ្នាំ ២០២១ ។

ក្រុម​កាំភ្លើង​ធំ​ពិតជា​នឹង​ស្ថិត​នៅ​ក្នុង​ទីផ្សារ​សម្រាប់​ខ្សែប្រយុទ្ធ​នៅ​រដូវក្តៅ ហើយ Lewandowski គឺជា​គោលដៅ​ដ៏​សំខាន់​របស់​ពួក​គេ​៕