Liverpool កំពុងសម្លឹងរកការបន្ថែមកម្លាំងនៅក្នុងតំបន់ប្រយុទ្ធរបស់ពួកគេ ដោយអនាគតរបស់ Mohamed Salah នៅក្លឹបមិនទាន់ច្បាស់នៅឡើយ។
យោងតាម Nacional បានឲ្យដឹងថា ហង្សក្រហមកំពុងបង្កើនការតាមប្រមាញ់ខ្សែប្រយុទ្ធ Rodrygo របស់ Real Madrid ដែលអាចត្រូវបានអនុញ្ញាតឱ្យចាកចេញពី Bernabeu។
Rodrygo ត្រូវបានគេប្រើប្រាស់ជាកីឡាករបម្រុងភាគច្រើននៅរដូវកាលនេះ ជាមួយនឹងការបង្ហាញខ្លួន ១៨ លើកក្នុងចំណោម ៣២ ប្រកួតរបស់ក្លឹប។ គាត់ស៊ុតបញ្ចូលទីបានពីរគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ៧ ដងសម្រាប់ក្រុម Los Blancos ក្នុងរដូវកាលនេះ។
នៅត្រឹមអាយុ ២១ ឆ្នាំ Rodrygo នឹងក្លាយជាការវិនិយោគរយៈពេលវែងដោយក្រុមរបស់លោក Jurgen Klopp ប្រសិនបើពួកគេអាចចុះហត្ថលេខាលើគាត់បាននៅរដូវក្តៅ៕