គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានបង្ហើបថាក្លឹបនឹងមិនអនុញ្ញាតឱ្យ Caoimhin Kelleher ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងនោះទេ។
Kelleher បានជួយក្រុមហង្សក្រហមលើកពាន League Cup ជាលើកទីប្រាំបួនរបស់ពួកគេកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បន្ទាប់ពីបានស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីទល់នឹង Chelsea។
អ្នកចាំទីវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ៨ ដងសម្រាប់ក្លឹបយក្ស Merseyside នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ដោយរក្សាបាន Clean Sheet ចំនួន ៤ ដង។
ទោះជាយ៉ាងណា Klopp នៅតែប្រកាន់ជំហរថាក្លឹបនឹងមិនដាក់ឲ្យគាត់ខ្ចីជើងទៅកាន់ក្លឹបណាឡើយ។ អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បាននិយាយថា៖ «យើងពិតជាគ្មានចេតនាលក់គាត់ ឬដាក់ឲ្យគាត់ខ្ចីជើងនោះទេ។ យើងត្រូវការអ្នកចាំទីដៃទីពីរដែលខ្លាំង»៕