Home ព័ត៌មានកីឡា Jurgen Klopp នៅ​តែ​ចិញ្ចឹមចិត្ត​ចង់បាន​ខ្សែប្រយុទ្ធ​វ័យ ២៥​ឆ្នាំ​រូប​នេះ

Jurgen Klopp នៅ​តែ​ចិញ្ចឹមចិត្ត​ចង់បាន​ខ្សែប្រយុទ្ធ​វ័យ ២៥​ឆ្នាំ​រូប​នេះ

0

កីឡាករ Jarrod Bowen របស់​ក្លឹ​ប West Ham នឹង​មាន​តម្លៃ​ខ្លួន​មិន​តិច​ជាង ៧៤ លាន​ផោន ប្រសិនបើ Liverpool ចង់​ចុះហត្ថលេខា​លើ​រូបគេ​។

កីឡាករ​វ័យ ២៥ ឆ្នាំ​រូប​នេះ​មាន​យុទ្ធនាការ​ដ៏​ល្អជា​មួយ​ក្រុម Hammers មក​ទល់​ពេល​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១២ គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ចំនួន ១១ លើក​ពី​ការ​បង្ហាញខ្លួន​ចំនួន ៣៧ ប្រកួត​នៅ​ទូ​ទាំង​ការ​ប្រកួត​។ Bowen ទទួល​បានការ​ចាប់អារម្មណ៍​ពី​ក្រុម​កំពូល​ៗ​ជា​ច្រើន រួម​ទាំង​ក្រុម​ហង្ស​ក្រហម​ផង​ដែរ​។

គួរ​រំលឹក​ដែរ​ថា Bowen បាន​ចូលរួម​ជាមួយ West Ham ពី Hull City ក្នុង​ខែមករា​ឆ្នាំ ២០២០ ក្នុង​តម្លៃ ១៨ លាន​ផោន​។ កំណត់​ត្រា​រួម​របស់​គាត់​គឺ​រក​គ្រាប់​បាល់​បាន ២១ គ្រាប់​និង assists ជា​ច្រើន​ក្នុង ៩០ ប្រកួត​សម្រាប់​ក្លឹ​ប​៕

Previous articleRio Ferdinand ជំរុញ​ឱ្យ Man Utd ចុះហត្ថលេខា​លើ​កីឡាករ​ពីរ​រូប​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ក្រុម (​មាន​វី​ដេ​អូ​)
Next articleថ្ងៃមុន​ថាអោយ​! ថ្ងៃនេះ​ថា​មិន​អោយ​យន្តហោះ​ចម្បាំង​វិញ ព្រោះតែ​…