លោក Rio Ferdinand បានស្នើសុំឱ្យ Manchester United ប្រជែងយកកីឡាករ Declan Rice របស់ West Ham United និង John McGinn របស់ Aston Villa នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ ដើម្បីដោះស្រាយបញ្ហានៅតំបន់កណ្តាលរបស់ក្រុម។
ខ្សែបម្រើកណ្តាលគឺជាតំបន់ដែលមានបញ្ហាសម្រាប់ Man United ក្នុងរដូវកាលនេះ ដោយមាន Fred និង Scott McTominay ជាញឹកញាប់មិនបានធ្វើឱ្យអ្នកគាំទ្ររបស់ Old Trafford ពេញចិត្តឡើយ។ បិសាចក្រហមត្រូវបានគេរំពឹងថានឹងមានភាពមមាញឹកក្នុងរដូវក្តៅដើម្បីដោះស្រាយបញ្ហានេះ ហើយឈ្មោះកីឡាករជាច្រើនត្រូវបានភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លឹប។
កីឡាករពីរនាក់ដែលបានលើកឡើងខាងលើគឺ Declan Rice និង John McGinn ដោយមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថាជាគោលដៅកំពូលរបស់ Manchester United នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។
អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានពន្យល់ថា Manchester United នឹងត្រូវការតួអង្គត្រឹមត្រូវក្នុងក្រុម ដើម្បីកែលម្អឆ្ពោះទៅមុខ ហើយវានឹងក្លាយជាកម្លាំងជម្រុញដ៏ធំមួយដែលត្រូវបានពិចារណាដោយក្រុមសម្រាប់ជ្រើសរើសនៅរដូវក្តៅ៕