Barcelona ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Real Sociedad កីឡាករ Alexander Isak ជាជម្រើសបម្រុង ប្រសិនបើពួកគេមិនអាចចុះហត្ថលេខាលើខ្សែប្រយុទ្ធ Borussia Dortmund កីឡាករ Erling Haaland នៅរដូវក្តៅ។
យោងតាមសារព័ត៌មាន Sport បានឱ្យដឹងថា Barcelona ចង់នាំយក Haaland នៅរដូវក្តៅ ប៉ុន្តែដោយសារមាន Pierre-Emerick Aubameyang នៅក្នុងក្រុមរបស់ពួកគេរួចហើយ ដូចនេះក្លឹបយក្សកាតាឡាន់ អាចនឹងសម្រេចចិត្តទិញ Isak ជំនួសវិញ។
ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថាសប្បាយចិត្តជាងជាមួយនឹងទម្រង់លេងរបស់ខ្សែប្រយុទ្ធហ្គាបុងរូបនេះ ហើយនឹងសម្លឹងរកការនាំយកខ្សែប្រយុទ្ធរបស់ក្រុម Real Sociedad ធ្វើជាកីឡាករបម្រុងសម្រាប់អតីតតារាឆ្នើមរបស់ក្រុម Arsenal ៕