អ៊ុយ​ក្រែ​ន បាញ់​ទម្លាក់​យន្តហោះ​ដឹង​ទ័ព​ឆត្រយោង​រុ​ស្សី​ចំនួន ២​គ្រឿង មាន​ទាហាន​ប្រមាណ ៣០០​នាក់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Daily Mail នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ បានអោយ​ដឹង​ថា​កងទ័ព​អ៊ុយ​ក្រែ​ន​បាន​ធ្វើការ​បាញ់​ទម្លាក់​យន្តហោះ​ដឹក​កងទ័ព​រុ​ស្សី​ចំនួន ២​គ្រឿង​។

ប្រភព​ដ​ដែរ​បាន​បន្ត​ថា យន្តហោះ​ដែល​ត្រូវ​បាញ់​ធ្លាក់​នៅ​ចំងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​ក្រុង​គៀវ​។ ហើយ​មួយ​គ្រឿង​ទៀត​បាន​បាញ់​ធ្លាក់​នៅ​ចំងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ ជិត​តំបន់​Bila Tserkva​។ យន្តហោះ​ដែល​បាញ់​ធ្លាក់​នោះ ជា​ប្រភេទ​យន្តហោះ​ដឹក​កងទ័ព ដែល​គេ​ជឿជាក់​ថា​អាច​ដឹក​កងទ័ព​ឆត្រយោង​រុ​ស្សី​ប្រមាណ ១៥០ ទៅ​២២៥​នាក់ (​មួយ​ពេញ​យន្តហោះ​)៕