បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ESPN នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) កំពុងពិចារណាក្នុងការស្វែងរកនៅកីឡដ្ឋានថ្មីសម្រាប់ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ 2021/22។ ដោយការពីដើមរដូវកាលនេះ UEFA បានជ្រើសរើសកីឡដ្ឋាន Krestovsky ក្នុងទីក្រុង Saint Petersburg (រុស្ស៊ី) ជាកន្លែងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ 2022។
ការធ្វើការសម្រេចចិត្តចង់ផ្លាស់ប្តូរកីឡដ្ឋាននេះ ក្រោយប្រទេសរុស្សីបានបើកការវាយប្រហារលើអ៊ុយក្រែននៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ។ ហើយការផ្លាស់ប្តូរនេះ គឺដោយសារមូលហេតុសុវត្ថិភាពសម្រាប់ក្រុមដែលចូលរួម ឬអ្នកគាំទ្រផងដែរ។
ក្នុងនោះកីឡដ្ឋានរបស់ក្លឹប West Ham និង Tottenham Hotspur គឺជាបេក្ខជនដ៏មានសក្តានុពលក្នុងការជំនួសកីឡដ្ឋាន Krestovsky ។ លើសពីនេះទៀត កីឡដ្ឋាន Wembley ក៏ជាគម្រោងដែលត្រូវបានពិចារណាដោយ UEFA ផងដែរ៕