ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Zingnews នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា គ្រូបង្វឹករបស់ U២៣ ឡាវ លោក Hans Michael Weiss បង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះការកាត់សេចក្តីអោយបាល់ពិន័យ ១១ម៉ែត្រ ទៅក្រុមថៃ និងធ្វើអោយក្រុមឡាវចេញនៅក្នុងលទ្ធផល ២ទល់នឹង០។
ក្នុងនោះលោក Hans Michael Weiss បាននិយាយថា “ខ្ញុំមិនយល់ថា ហេតុអ្វីបានជាអាជ្ញាកណ្តាលសម្រេចបែបនេះ។ ស្ថានភាពដែលកីឡាករថៃដួលនៅតំបន់ប៉េណាល់ទីនៅដើមតង់ទី2 គឺវាច្បាស់ណាស់ថាមិនមែនជាកំហុសរបស់ខ្សែការពារឡាវនោះទេ។ កីឡាករថៃបានដួល ដោយមិនមានការប៉ះទង្គិចណាមួយពីខ្សែការពារឡាវ។ អាជ្ញាកណ្តាលពិតជាមានបញ្ហា”៕