U២៣ វៀតណាម មាន​កីឡាករ​សរុប​តែ ១៣​នាក់​ប៉ុណ្ណោះ សម្រាប់​ប្រកួត​ជាមួយ​ទី​ម័​រ

0

វៀតណាម​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Zingnews នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ក្រុម U23 វៀតណាម បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ម្នាក់​ទៀត​ហើយ​។ ហេតុនេះ បាន​ធ្វើ​អោយ​ក្រុម U២៣ វៀតណាម​នៅ​សល់​កីឡាករ​ដែល​អាច​លេង​បាន​តែ ៩​នាក់​ប៉ុណ្ណោះ ខណៈ​កីឡាករ​បន្ថែមចំនួន ៤​នាក់ ដែល​មក​ដល់​កម្ពុជា​នៅ​ថ្ងៃនេះ បាន​ធ្វ​ល​អោយ​វៀតណាម​មាន​កីឡាករ​សរុប ១៣​នាក់​។

ចំនួន ១៣​នាក់ គឺជា​ចំនួន​អប្បបរមា​ក្នុង​ការ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​តាម​បទ​ប្បញ្ញត្តិ​របស់​អ្នក​រៀបចំ​៕