ភ្នំពេញ៖ គ្រូបង្វឹករបស់ក្រុម U២៣ឡាវ លោក Michael Weiss បានបញ្ជាក់ថា លោក និងសិស្សបានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត U២៣ អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ ជាមួយប្រទេសថៃ។
ក្នុងនោះលោក Michael Weiss បាននិយាយថា “ការសម្រាកបានច្រើនអាចផ្តល់ឱ្យយើងនូវគុណសម្បត្តិលើក្រុមថៃបន្តិច ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ថៃគឺជាគូប្រជែងដ៏ខ្លាំងមួយ ដែលមានកីឡាករល្អ និងសម្បូរទៅដោយបច្ចេកទេស លើសពីនេះ ពួកគេក៏មកពីប្រវត្តិបាល់ទាត់ដ៏ល្អផងដែរ”។
ក្នុងនោះលោកបានបន្ថែមទៀតថា “ក្រុមថៃត្រូវបានគេជឿជាក់ថាជាបេក្ខភាពដែលអាចនឹងឡើងទៅវគ្គបន្តបាន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមយើងនឹងរៀនតាមក្រុមវៀតណាម ដើម្បីត្រៀមប្រកួតជានឹងក្រុមថៃ ហើយយើងនឹងព្យាយាមធ្វើអោយពួកគេមានការភ្ញាក់ផ្អើល។ អ្នកទាំងអស់គ្នាអាចរងចាំមើលនៅពេលប្រកួតលើវាលស្មៅបាន”៕
ប្រភព៖ Zingnews