ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់ Zingnews នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថាសហព័ន្ធកីឡាបាល់ទាត់វៀតណាម មានគម្រោងនឹងបន្ថែមកីឡាករ ដើម្បីមកជួយក្រុម U២៣ វៀតណាម ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ដែលនៅសល់។ ក្រោយក្រុមជម្រើសជាតិវៀតណាមបន្តរកឃើញនៅកីឡាកររបស់ខ្លួន វិជ្ជមានកូវីដ១៩ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិ U២៣ វៀតណាម បានកោះហៅកីឡាករបន្ថែម ៦រូប រួចមកហើយ ដើម្បីមកជួយក្រុមមុនប៉ះជាមួយក្រុម U២៣ ថៃ។ ក្នុងនោះក្រុមជម្រើសជាតិ U ២៣ វៀតណាម មានសិទ្ធិហៅកីឡាករបន្ថែមទៀតចំនួន ៤នាក់ ដើម្បីបង្ក្រប់ចំនួន ១០នាក់ ដែលខាងរៀបចំកម្មប្រកួត អនុញ្ញាតអោយបន្ថែមក្នុងករណីក្រុមមានផ្ទុះបញ្ញាកូវីដ១៩៕