លឹ​ម ពិសុទ្ធ ត្រូវ​ធ្វើការ​វះកាត់ ក្រោយ​មាន​របួស​បែក​ទ្រនាប់​ជង្គង់​ជើង​ខាងឆ្វេង

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ អំពី​ស្ថានភាព​របស់​កីឡាករ លឹ​ម ពិសុទ្ធ បានអោយ​ដឹង​ថា គាត់​មាន​របួស​បែក​ទ្រនាប់​ជង្គង់​ជើង​ខាងឆ្វេង ហើយ​បន្ទាប់​ពី​ឆ្លងកាត់​ការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​រួច​មក ជា​លទ្ធផល ពិ​សុ​ទ្ឋ ត្រូវ​ធ្វើការ​វះកាត់​បញ្ហា​របួស​នេះ​។

ក្នុង​នោះ​កីឡាករ លឹ​ម ពិសុទ្ធ អាច​នឹង​ត្រូវ​សម្រាប់​ប្រមាណ ២ ទៅ​៣​ខែ ដើម្បី​ព្យាបាល​របួស​នេះ​៕