បុរស​ម្នាក់​ជាប់​ខ្នោះ ព្រោះតែ​រពឹសដៃ​ពេក

0

បាត់ដំបង​៖ កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​១១​និង​៣០​នាទី ត្រង់​ចំណុច​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់ លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់ លោក​វរសេនីយ៍ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​ដោយ​បានការ​សម្របសម្រួល​លើ​នីតិវិធី​ពី ឯកឧត្ដម កែវ សុ​ជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ លោក​វរសេនីយ៍ឯក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប ករណី​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា (​កាប់​បំផ្លាញ​ម៉ូតូ​) ០១​ករណី និង​បាន​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន ០១​នាក់ មក​កាន់​ស្នងការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​នោះ​គឺ​ឈ្មោះ ចាន់ សៅ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​ពួក ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង​។ វត្ថុ​តាង​ដកហូត​រួម​មាន​៖ ម៉ូតូ ០១​គ្រឿង ម៉ាក Kawasaki ពណ៌​ខ្មៅ​ស ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ បាត់ដំបង 1U-2646 , ពូថៅ​ចំនួន​០១ ។

សូម​ជម្រាប​ជូន​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​ឃាត់ខ្លួន​នេះ​គឺ​កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​២២ និង ០០​នាទី ត្រង់​ចំណុច​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​យក​ពូថៅ​កាប់​បំផ្លាញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ គង់ វ៉ា​រី ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​សីមា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បណ្តាល​ឱ្យ​ខូចខាត​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ បាត់ដំបង 1AD-6236​។ នៅ​ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ចូល​មក​សមត្ថកិច្ច​នគរបាល អំពី​សកម្មភាព​របស់​ជនសង្ស័យ​ខាងលើ ហើយ​ឆ្លង​តាម​រយៈ​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត សមត្ថកិច្ច​នគរបាល​សម្រេច​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​។

ប​ច្ចុ​ប្ប​ន្ ន​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​-​ច្បាប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ