អ្នកចាំទី U២៣​ វៀតណាម ផ្ញើរ​សារ​មួយ​ទៅ​មិត្ត​រួម​ក្រុម ក្រោយ​យកឈ្នះ​ក្រុម U23 ថៃ

0

ភ្នំពេញ​៖ ក្រុម U២៣ វៀតណាម​បាន​យកឈ្នះ ទៅ​លើ​ក្រុម U២៣ ថៃ ក្នុង​លទ្ធផល ១​ទល់​០ ដែល​គ្រាប់​បាល់​កើតឡើង​នៅ​នាទី​២៩ នា​វគ្គ​ទី​១ ដោយ​ការ​ស៊ុត​បាល់ Free Kick យ៉ាង​ស្អាត​របស់​កីឡាករ Nguyen Trung Thanh​។

ក្នុង​នោះ​ដែល​អ្នកចាំទី​ជម្រើស​ទី​២ របស់ U២៣​វៀតណាម គឺ​កីឡាករ Trinh Xuan Hoang ដែល​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ នឹង​បាន​ជួយ​សង្គ្រោះ​គ្រាប់​បាល់​ជា​ច្រើន​គ្រាប់​ពី​សំណាក់​ការ​ស៊ុត​របស់​ខាង​ថៃ​នោះ បាន​ធ្វើការ​អបអរ ដោយ​បង្ហាញ​នៅ​សារ​ខ្លី​លើ​អាវ​របស់​ខ្លួន​ដែល​មាន​ន័យ​ថា “​ឆាប់​ជា​សះស្បើយ មិត្ត​រួម​ក្រុម​របស់ខ្ញុំ​”៕

ប្រភព​៖ Zingnews

Trinh Xuan Hoang Anh ៣