រថយន្ត​ទំនើប ២​គ្រឿង​បុក​គ្នា បណ្តាល​អោយ​រង​ការ​ខូចខាត នៅ​…

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ៩​យប់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ទល់មុខ​ព្រ​លាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ ចំនុច​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ក្នុង​ហេតុការណ៍​នេះ គឺ​មាន​រថយន្ត​ទំនើប ២​គ្រឿង​បាន​បុក​គ្នា​បណ្តាល​អោយ​រង​ការ​ខូចខាត ដោយ​ក្នុង​នោះ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក Ford ពាក​ស្លាក​លេខ ភ្នំពេញ 2BH-9568 និង​មួយ​គ្រឿង​ទៀត​ម៉ាក Lexus RX330 មិន​ស្គាល់​ស្លាក (​ម្ចាស់​បិទ​ស្លាក​លេខ​)​។ ក្រោយ​កើតហេតុ​ភាគី​ទាំង​សងខាង​បាន​ធ្វើការ​ដោះស្រាយ​បញ្ចប់​បញ្ហា​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​៕