បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថាក្លឹប Real Madrid នឹងផ្តល់នៅសំណើរកុងត្រាថ្មីនៅខែខាងមុខ សម្រាប់កីឡាករ Vinicius Junior។ មនុស្សគ្រប់គ្នានៅក្នុងក្លឹបបានយល់ព្រមចំពោះការផ្តល់នៅកុងត្រារយៈពេលវែងអោយតារាសញ្ជាតិប្រេស៊ីសរូបនេះ ក្នុងនោះ Florentino Perez ក៏បានយល់ព្រមដែរ។
កុងត្រាថ្មីដែលនឹងផ្តល់នោះ គឺរហូតដល់ទៅខែមិថុនា ឆ្នាំ២០២៧។ នឹងលើកយកមកពិភាក្សានៅពេលឆាប់ៗ៕