Real Madrid បានយកឈ្នះលើក្រុម Alaves ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃសៅរ៍ ដើម្បីបន្តឈរនៅលើកំពូលតារាង La Liga ។ គ្រាប់បាល់ស៊ុតបញ្ចូលទីពី Marco Asensio, Vinicius Junior និង Karim Benzema បានធានាបាននូវរាត្រីដ៏មានន័យសម្រាប់ក្រុមរបស់លោក Carlo Ancelotti ដែលឥឡូវនេះមាន ៦ ពិន្ទុដាច់ពីក្រុមលេខ ២ Sevilla បន្ទាប់ពី ២៥ ប្រកួត។
ទន្ទឹមនឹងនេះដែរ Los Blancos បានកំណត់អត្តសញ្ញាណ Mohamed Salah ជាជម្រើសសម្រាប់ជំនួសគោលដៅដ៏មានសក្តានុពលរបស់ពួកគេគឺ Kylian Mbappe ។
គួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះបានជាប់ជាកីឡាករល្អបំផុតក្នុង Premier League ចាប់តាំងពីចូលរួមជាមួយ Liverpool ក្នុងឆ្នាំ ២០១៧។ គាត់នៅតែជាផ្នែកមួយដ៏សំខាន់នៃក្រុមរបស់លោក Jurgen Klopp តែទោះជាយ៉ាងណាក៏ដោយ កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអេហ្ស៊ីបជាមួយហង្សក្រហម នឹងផុតកំណត់នៅរដូវក្តៅក្រោយ ហើយ Salah មិនទាន់បានប្តេជ្ញាចិត្តបន្តនៅជាមួយក្លឹបនៅឡើយទេ៕