អនុប្រធានក្លឹប West Ham United លោកស្រី Karren Brady មានការរិះគន់យ៉ាងចាស់ដៃ ទៅលើខ្សែការពារ Pepe របស់ក្លឹប Porto ។
អ្នកស្រីបានសរសេររៀបរាប់ នៅលើ column របស់ខ្លួន ក្នុងសារព័ត៌មានអង់គ្លេស The Sun បន្ទាប់ពីខ្សែការពារព័រទុយហ្កាល់រូបនេះ បានបង្កហិង្សាអំឡុងការប្រកួតរវាង Porto និង Sporting Lisbon ដែលបញ្ចប់ក្នុងលទ្ធផល ២-២ កាលពីថ្មីៗនេះ។
អ្នកស្រី Brady បានសរសេរថា៖ “គេមិនសល់ពេលធ្វើការងារក្នុងបាល់ទាត់ច្រើនទៀតនោះទេ។ គេនឹងឈានដល់អាយុ៣៩ឆ្នាំនៅសប្ដាហ៍ក្រោយហើយ មានការទទូចថាគេនឹងរងពិន័យ២ឆ្នាំ។ ខ្ញុំយល់ថាពួកគេត្រូវតែមានការប្រកួតប្រជែងគ្នា ប៉ុន្ដែការវាយគេរយៈពេល២០ឆ្នាំ គឺមិនមែនជាអ្វីដែលត្រូវតែធ្វើនោះទេ”។
គួរជម្រាបថា អនុប្រធានក្លិប West Ham រូបនេះបានលើកឡើងថា ប្រសិនបើ Pepe បញ្ចប់អាជីពរបស់ខ្លួន វាពិតជាសក្ដិសមសម្រាប់កីឡាករ ចំពោះកំណត់ត្រាពិន័យដែលគេធ្លាប់ទទួលបាន៕