បន្ទាប់ពី U23 វៀតណាម មានកីឡាករ ៦ នាក់ទៀតវិជ្ជមានកូវីដ ១៩ នៅថ្ងៃនេះសហព័ន្ធបាល់ទាត់វៀតណាម (VFF) បានកោះហៅ កីឡាករ ៦ នាក់បន្ថែមទៀត ដើម្បីចូលរួមប្រកួតពានរង្វាន់ AFF U23 ឆ្នាំ ២០២២ ។ នេះបើយោងតាមប្រភពពី ASEAN FOOTBALL។
សហព័ន្ធបាល់ទាត់វៀតណាម បានបញ្ជាក់ថា កីឡាករទាំង ៦ រូបនេះ ត្រូវបានគេរំពឹងថា នឹងមកដល់កម្ពុជានៅថ្ងៃទី ២២ ខែកុម្ភៈ ខណៈវៀតណាម នឹងត្រូវប៉ះថៃ ក្នុងជំនួបចុងក្រោយពូល C នៅថ្ងៃទី ២២ ខែកុម្ភៈ វេលាម៉ោង ៧:០០ នាទីយប់នាកីឡដ្ឋានព្រីនស៍ ៕