ភ្នំពេញ៖ ក្រោយក្រុមជម្រើសជាតិ U23 កម្ពុជាប្រកួតចាញ់ក្រុមទីម័រ ក្នុងលទ្ធផល ១ទល់០ បានធ្វើអោយកម្ពុជាធ្លាក់មកឈរលេខរៀងទី២ ក្នុងពូល A វិញ។ ដោយក្នុងនោះមានតែអាចក្លាយជាក្រុមលេខ២ល្អប៉ុណ្ណោះ ទើបមានឪកាសឡើងទៅលេងវគ្គបន្តបាន។
ចំពោះឪកាសក្លាយជាក្រុមលេខ២ល្អនេះ ត្រូវរងចាំអ៊ុតការប្រកួតរវាងក្រុមជម្រើសជាតិ U23 ថៃ និងវៀតណាមសិន។ ដោយក្នុងនោះលុះត្រាតែក្រុមថៃអាចយកឈ្នះវៀតណាម លើសពី៨គ្រាប់ ឫក៏វៀតណាមអាចយកឈ្នះថៃលើសពី ២គ្រាប់៕