ភ្នំពេញ៖ នេះបើយោតាមការចេញផ្សាយរបស់ផេករដ្ឋបាលខណ្ឌចំការមន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថាតាមពត៌មានពីក្រុមគ្រូពេទ្យទីតាំងយកសំណាកនៅកោះពេជ្រនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានអោយមន្ត្រីរដ្ឋបាលខណ្ឌចំការមនដែលប្រចាំការនៅទីនោះដឹងថារយៈពេលពីរថ្ងៃនេះគិតពីថ្ងៃទី១៩-២០ ខែកុម្ភៈនេះ បានរកឃេីញករណីវិជ្ជមានកូវីត១៩ លេីបុគ្គលិកនិងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវេីល៏ចំនួន២៤នាក់ទៀតបន្ថែមហេីយអ្នកពាក់ពន្ធ័លេីកមុននៅមិនទាន់មកយកសំណាក់អស់នៅឡេីយទេ៕