អ្នកគាំទ្រ​ក្រុម​កម្ពុជា នឹង​ធ្វើ​រឿង​មួយ​នេះ ប្រសិនបើ U23 កម្ពុជា អាច​លើក​ពាន AFF U23 Championship 2022

0

ភ្នំពេញ​៖ កាលពី​ពេល​ថ្មី​ៗ​ក្រុម​អ្នកគាំទ្រ​ជម្រើសជាតិ U23 កម្ពុជា​បង្ហាញ​ជំហរ ក្នុង​ការ​ធ្វើការ​ដង្ហែ​រក្បួន នៅ​ក្នុង​រាជធានី​ភ្នំពេញ ប្រសិនជា​ក្រុម U23 កម្ពុជា អាច​លើក​ពាន AFF U23 Championship 2022 នេះ​បាន​។

គួរ​បញ្ជាក់​ថា​កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូ​ល A ដែល​មាន ៤​ប្រទេស គឺ​ទី​ម័​រ​, ហ្វី​លី​ពី​, ព្រុយ​ណេ និង​ម្ចាស់ផ្ទះ​កម្ពុជា​។ ក្នុង​នោះ​កម្ពុជា​មាន ៦​ពិន្ទុ ពេញ​នៅ​ក្នុង​ដៃ ក្រោយ​ប្រកួត ២​ដង និង​មាន​ទាន់​ក្រុម​ណា​ស៊ុត​បញ្ចូល​ទី​កម្ពុជា​បាន​នោះ​ទេ​។ ដោយឡែក​នៅ​ថ្ងៃ​ទី​២០​ខាង​មុន​នេះ ក្រុម​កម្ពុជា​នឹង​ត្រូវ​ប៉ះ​ជាមួយ​ទី​ម័​រ ដែល​ជា​ប្រកួត​ចុង​ក្រោយ ដើម្បី​ស្វែ​ករក​កៅអី​ឡើង​ទៅ​លេង​វគ្គ​ចម្រុះ​៕