រថយន្ត ២​គ្រឿង​បុក​គ្នា​នៅ​ផ្លូវបែក​ជា ៤!! រង​ការ​ខូចខាត​យ៉ាងដំណំ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ​៤​ទាប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ មាន​ករណី​គ្រោះថ្នាក​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចំនុច​បណ្ដោយ​ផ្លូវ​R6 កែង​និង​ផ្លូវ​R8 ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ដោយ​ក្នុង​នោះ​រថយន្ត ២​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង​។​

​បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា រថយន្ត​ដែល​បុក​គ្នា​នោះ​មាន​មួយ​ម៉ាក​ព្រូស ស្លាក​លេខ ភ្នំពេញ 2AV-7892 និង​មួយ​គ្រឿង​ទៀត Camery ពាក​ស្លាក​លេខ ភ្នំពេញ 2J-3455​។​ ក្រោយ​ពេល​កេ​ី​ត​ហេតុ​ភាគី​ទាំង​ពីរ​យល់ព្រម​ដោះស្រាយ​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កេ​ី​ត​ហេតុតែ​ម្តង​៕