បើក​ក្នុង​ល្បឿន​លឿន ជាន់​ហ្វ្រាំង​មិន​ស៊ី ក្រឡាប់​ផ្ងារជើង

0

កោះកុង​ ៖​ នៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៣​និង​៣០​នាទី​ នៅ​លើ​ផ្លូវ​៤៨​ ចំណុច​អន្ទង់​អាំ​ធំ​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦១-៦២​ ស្ថិត​នៅ​ភូមិ​ជី​មា​ល​ ឃុំ​អណ្ដូងទឹក​ ស្រុក​បុ​ទុម​សាគរ​ មាន​ករណី​គ្រោះថ្នាក់​យាន្ត​យន្ត​ បើកបរ​ក្រឡាប់​ដោយ​ខ្លួ​ង​ឯង​ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ចំនួន​០៤​នាក់​ និង​រង​របួសស្រាល​ចំនួន​០៣​នាក់​ ។​

បន្ទាប់​ពី​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​ នៅ​មណ្ឌល​សុខភាព​អណ្តូងទឹក​ ។​

​រថយន្ត​ខាងលើ​ម៉ាក​ ហ៊ី​ហាន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ កំពង់ចាម​ 3A-6026​ (​រថយន្ត​ដឹង​តុ​ការ​)​។​ គ្រោះថ្នាក់​ខាងលើ​នេះ​ បណ្តាល​មក​ពី​បើកបរ​ក្នុង​ល្បឿន​លឿន​ មក​ដល់​ចំណុច​ផ្លូវ​ចំណោត​ក្រឡាប់​តែ​ម្តង​ ៕