នាយកផ្នែកកីឡារបស់ Sevilla លោក Monchi ជឿជាក់ថា Anthony Martial សប្បាយចិត្តនៅក្នុងប្រទេសអេស្ប៉ាញនេះ បន្ទាប់ពីការចាកចេញពី Manchester United របស់គាត់កាលពីខែមុន។
Martial បានបញ្ជាក់យ៉ាងច្បាស់ថា គាត់ចង់ចាកចេញពី Man Utd ក្នុងទីផ្សារដោះដូរកីឡាករខែមករា ហើយខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានទទួលអ្វីដែលគាត់ចង់បាន នៅពេលដែលគាត់បានចូលរួមជាមួយ Sevilla ក្នុងលក្ខខ័ណ្ឌខ្ចីជើង សម្រាប់រដូវកាលដែលនៅសល់។
ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះ បានបង្ហាញខ្លួនចំនួន ២ដងសម្រាប់ Sevilla ហើយ Monchi ជឿជាក់ថាក្លឹបអេស្ប៉ាញ បានជួយកែលម្អគំនិតរបស់គាត់។
លោក Monchi បានប្រាប់កាសែត The Times ថា៖ «ក្នុងរយៈពេលពីរសប្តាហ៍នេះ គាត់បានមកទីនេះ អ្វីដែលខ្ញុំមើលឃើញគឺគាត់រីករាយ។ គាត់គឺជាកីឡាករដែលមានគុណភាព បច្ចេកទេស កលល្បិច និងកាយសម្បទាល្អ អ្វីដែលយើងត្រូវធ្វើ គឺប៉ះប៉ូវកន្លែងដ៏ល្អឥតខ្ចោះ ដើម្បីឱ្យគុណភាពទាំងនេះលេចឡើងម្តងទៀត។ ហើយយើងគិតថា យើងអាចរកឃើញកន្លែងនេះ។ ប្រហែលជាវាអាចមានន័យថាស្រលាញ់កាន់តែច្រើន ការគាំទ្រកាន់តែច្រើន ទំនុកចិត្តកាន់តែច្រើន»៕