អ្នកចាក់ការក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានបង្ហោះសារមួយ មុនក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំនឹងបន្តយុទ្ធនាការ ក្នុងពានរង្វាន់ AFF U23 CHAMPIONSHIP 2022 ដោយត្រូវប៉ះក្រុមជម្រើសជាតិហ្វីលីពីន អាយុក្រោម ២៣ ឆ្នាំ ជំនួបលើកទី ២ ក្នុងវគ្គសន្សំពិន្ទុពូល A វេលា ម៉ោង ១៩:០០ យប់នេះនាពហុកីឡដ្ឋានជាតិមរតកតេជោ។
សាររបស់អ្នកចាត់ការសញ្ជាតិជប៉ុនរូបនេះ បានសរសេរថា «សង្ឃឹមថានឹងមានបងប្អូនទៅគាំទ្រជាច្រើនម្តងទៀត» សម្រាប់ការប្រកួតទល់នឹងហ្វីលីពីន យប់នេះនៅពហុកីឡដ្ឋានមរតកតេជោ៕