ភ្នំពេញ៖ នេះបើយោងតាមផេក Cambodia Escort Ambulances បានបង្ហោះនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា “យើងខ្ញុំជាថ្នាក់ដឹកនាំក្រុម Cambodia Escort Ambulances ពិតជាសោកស្តាយនិងរន្ធត់យ៉ាងខ្លាំងក្រោយពីទទួលដំណឹងថាលោកគ្រូពេទ្យ ហ្វាហ្សី ជាគ្រូទេព្យអាវសវ មួយរូបដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងតស៊ូ ព្យាបាលអ្នកជម្ងឺកូវីដ១៩ កន្លងមក បានទទួលមរណ:ភាពដោយសារគ្រោះថ្នាក់ចរាចរកាលពីយប់ពីវេលាម៉ោង១១យប់ថ្ងៃទី១៦ ខែកុម្ភ: ២០២២ នេះ។
លោកគ្រូគឺជាគ្រូពេទ្យ អាវសរ មួយរូបដែលបានចួលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងតស៊ូ ព្យាបាលអ្នកជម្ងឺកូវីដ១៩ កន្លងមក ព្រមទាំងជួយសង្គ្រោះជីវិតមនុស្សជាច្រើនបានជាសះស្បើយពីជំងឺ កូវិត១៩ ។ សូមវិញ្ញាណក្ខន្ធ លោកគ្រូទៅកាន់សុគតិភព ។ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកសមាទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារលោកគ្រូ យើងខ្ញុំពិតជាសោកស្តាយបំផុតដែលយេីងបានបាត់បង់យុវជន ដែលមានភាពក្លាហ៊ាន ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងតស៊ូ ព្យាបាលអ្នកជម្ងឺកូវីដកន្លងមក យេីងខ្ញុំទាំងអស់គ្នានឹងចងចាំនូវវិរ:ភាពរបស់លោកគ្រូជានិច្ច”៕