យោងតាមរបាយការណ៍បានឲ្យដឹងថា មានក្លឹបចំនួន ៣ ដូចជា Paris Saint-Germain, Bayern Munich និង Roma កំពុងពិចារណាលើការផ្លាស់ប្តូរ សម្រាប់ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុមបិសាច Manchester United ។
ការផ្លាស់ប្តូរត្រូវបានរំពឹងទុកនៅក្នុងរដូវក្តៅនេះ ប៉ុន្តែការសម្រេចចិត្តលើអនាគតរបស់កីឡាករសញ្ជាតិព័រទុយហ្គាល់នេះ ទំនងជាមិនត្រូវបានធ្វើឡើងទេ រហូតដល់អ្នកចាត់ការថ្មីពេញសិទ្ធិត្រូវបានតែងតាំង។
ទោះជាយ៉ាងណាក៏ដោយ បើយោងតាមកាសែត The Sun បានឲ្យដឹងថា PSG, Bayern និង Roma សុទ្ធតែកំពុងតាមដានស្ថានការណ៍របស់ Ronaldo នៅពេលដែលភ្នាក់ងារលោក Jorge Mendes បានពិភាក្សាជាមួយមន្ត្រីរបស់ Man Utd អំពីលទ្ធភាពនៃការចាកចេញ។
ប្រភពពីសារព័ត៌មានដដែលបានឲ្យដឹងថា Ronaldo មិនចង់ចំណាយពេលពីរបីឆ្នាំចុងក្រោយ នៃអាជីពរបស់គេជាមួយក្រុមនៅពាក់កណ្តាលតារាងឡើយ ។ ដូច្នេះ PSG គឺជាក្លិបទំនងជាងគេ ក្នុងចំណោមក្លឹបទាំងបី ក្រោមហេតុផលមួយចំនួន រួមទាំងការបំពេញតម្រូវការប្រាក់ឈ្នួលរបស់ Ronaldo ៕