ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៤ទាបភ្លឺថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយផ្លូវ២០០៤ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងនោះរថយន្តទំនើបម៉ាក អូឌីA7 ពាកស្លាក់លេខ ភ្នំពេញ 2AZ-2550 បានបេីកក្នុងល្បឿនលឿនបានបុកពីក្រោយរម៉កដឹកបន្លែពេញទំហឹងរួចបន្តទៅបុកបង្គោលភ្លើងនិងដេីមឈេីបន្ថែមទៀត គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមនុស្ស២នាក់រងរបួសធ្ងន់និងម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វេីការវាស់វែងនិងយករថយន្តនិងរម៉កទៅរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ៕