បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា Leicester នឹងបណ្តេញលោក Brendan Rodgers នៅសប្តាហ៍ ប្រសិនជាគាត់មិនអាចយកឈ្នះក្រុម Wolvers បាន។
គួរបញ្ជាក់ថាលោក Rodgers បាននាំក្រុម Leicester អោយឈ្នះពាន FA Cup កាលពីរដូវកាលមុន ប៉ុន្តែនៅរដូវកាលនេះក្រុមកំពុងឈរនៅលេខរៀងទី១១ ក្នុងក្របខណ្ឌអង់គ្លេស។ ស្របពេលដែលពួកគេបានធ្លាក់ចេញពីពាន FA Cup និង Europa League ផងនោះ ដែលធ្វើអោយតំណែងរបស់លោក Rodgers កំពុងតែជួបនឹងបញ្ហា៕