បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា បន្ទាប់ពីចំណាយលុយអស់ ៧លានយូរ៉ូ ក្នុងការខ្ចីជើង ស្រាប់តែពេលនេះក្លឹប PSG នៅតែមានចំណាប់អារម្មណ៍ចង់ទិញផ្តាច់កីឡាករ Nuno Mendesពីក្លឹប Sporting ដោយក្នុងនោះតម្លៃខ្លួនរបស់គាត់ គឺ ៤០លានយូរ៉ូ។ ផែនការនេះ គឺច្បាស់លាស់ណាស់។
កីឡាករ Nuno បានយល់ព្រមនៅកុងត្រារយៈពេល ៥ឆ្នាំជាមួយនឹងក្លឹប PSG ដែលនឹងចុះនៅរដូវក្តៅខាងមុខ៕