Mbappe បញ្ជាក់​យ៉ាង​ដូច្នេះ​អំពី​អនាគត​របស់​ខ្លួន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​លោក Fabrizio Romano នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា Kylian Mbappe បាន​និយាយ​ជា​ភាសា​អេ​ស្បា​ញ់​ប្រាប់​ទៅ​កាន់ Movistar ថា “​ខ្ញុំ​មិន​ទាន់​សម្រេចចិត្ត​អំពី​អនាគត​របស់ខ្ញុំ​នោះ​ទេ​។ ខ្ញុំ​លេង​អោយ PSG ដែល​ជា​ក្លឹ​ប​ល្អជា​គេ​មួយ​នៅ​ក្នុង​ពិភពលោក​”​។

Mbappe បន្ថែម​ថា “​កា​ប្រកួត​នេះ​នឹង​បញ្ជាក់​អំពី​អនាគត​របស់ខ្ញុំ? មិនមែន​ទេ ខ្ញុំ​មិន​ទាន់​សម្រេចចិត្ត​នោះ​ទេ​។ ខ្ញុំ​នឹង​ផ្តល់​អោយ​នៅ​អ្វី​ដែល​ល្អ​បំផុត ហើយ​ពួក​យើង​នឹង​ឃើញ​ថា​នឹង​មាន​អ្វី​កើតឡើង​នៅ​រដូវ​កាល​ក្រោយ​”៕