បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ សហព័ន្ធឥណ្ឌូនេស៊ី PSSI នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា ក្រុមជម្រើសជាតិ U23 ឥណ្ឌូនេស៊ី បានប្រកាសដកខ្លួនចេញពីការប្រកួតពានរង្វាន់ AFF U22 Championship 2022 ហើយ ក្រោយកីឡាករខ្លួន ៧នាក់ ត្រូវបានរកឃើញថាវិជ្ជមានកូវីដ១៩ ហើយក្នុងនោះមាន ៤នាក់ត្រូវបានធ្វើចត្តាឡីស័ក ព្រោះជាប់ពាក់ព័ន្ធ។
ក្នុងនោះក៏មានកីឡាករចំនួន ៣នាក់ ជួបបញ្ហារួមនេះ។ នេះជាបញ្ហាដែលធ្វើអោយខាងឥណ្ឌូនេស៊ីសម្រេចចិត្តដកខ្លួន។ គួរបញ្ជាក់ថាឥណ្ឌូនេស៊ី ស្ថិតនៅពូល B ជាមួយ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ៕